នៅសប្តាហ៍កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard បានធ្វើការសារភាពថាឆ្នាំដំបូង ជាមួយនឹងក្លឹបថ្មី Real Madrid ពិតជារដូវកាល ដ៏អាក្រក់មិនធ្លាប់មានឡើយក្នុងប្រវត្តិលេងបាល់អាជីពរបស់ខ្លួន។
គួររំលឹកដែរថាអតីតកីឡាករឆ្នើមរបស់ក្លឹប តោខៀវរូបនេះបានធ្វើឲ្យ Real Madrid ចំណាយលុយ អស់ជាច្រើនគឺទំហំរហូតទៅដល់១០០លានអ៊ឺរ៉ូតាំងតែពី ខែកក្កដាមកម្ល៉េះប៉ុន្តែលទ្ធផលដែលទទួលបានជាមួយនឹង ការរំពឹងទុកនៅរដូវកាល២០១៩_២០២០គឺមានភាពខុសគ្នាខ្លាំងមែនទែន។
របួសសរសៃដែលបានពន្យាពេល ការបង្ហាញខ្លួនដំបូងជូនក្លឹបនិងបន្តបន្ទាប់ដោយរបួសជើងផងក្បាលជង្គង់ផងបានធ្វើឲ្យ Hazard អាចបង្ហាញខ្លួនសរុបបានតែ២១ប្រកួត៕
ប្រែសម្រួល៖ស៊ុនលី