កីឡា

លោក សុខ អាង ៖ សហព័ន្ធកីឡាគុនដាវអន្ដរជាតិ សម្រេចលុបថ្លៃសមាជិកភាព ជាសម្រាប់ឆ្នាំ២០២០ និងលុបចោល ការប្រកួតនានា នៅដូវការ COVID-19

ភ្នំពេញ៖លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវ កម្ពុជាបានប្រាប់ឲ្យដឹងសថា កាលពីថ្ងៃទីទី១០ ខែកក្កដា ឆ្នាំ២០២០សហព័ន្ធកីឡាគុនដាវ អន្ដរជាតិបានប្រកាសជាផ្លូវការពីសេចក្ដីរបស់គណៈកម្មាធិការប្រតិបត្តិដឹកនាំ ប្រជុំដោយ លោក អាលីហ្សា អូស្មាណូវ ប្រធានសហព័ន្ធអន្ដរជាតិថា លុបថ្លៃសមាជិកភាព ជាសម្រាប់ឆ្នាំ២០២០ សម្រាប់សហព័ន្ធដែលបានបង់រួច នឹងធ្វើការទូទាត់សម្រាប់ឆ្នាំ២០២១ និងលុបចោលការប្រកួត ជាច្រើនទៀត។

លោកបន្ដទៀតថា៖ បច្ចុប្បន្ន ពិភពលោកកំពុងប្រកួតប្រជែន ជាមួយជំងឺរាតត្បាតជាសកលCOVID-19 ក្នុងនោះរួមមានខឿនសេដ្ឋកិច្ចជាសកល សុខភាពមនុស្សលោក និងកម្លាំងចិត្តរបស់គ្រប់គ្នា។ កីឡាករ-កីឡាការិនី និងសហព័ន្ធជាតិទាំងអស់ត្រូវបានបង្ខំចិត្តកាត់បន្ថយ និងបញ្ឈប់គ្រប់សកម្មភាពស្ទើរទាំងស្រុង។ ក្នុងន័យសាមគ្គីភាព និងរួបរួមជាពិសេសជួយដល់គ្រួសារកីឡាគុនដាវរបស់ពួកយើងក្នុងដំណាក់កាល ដ៏លំបាកនេះ សមាជិកប្រតិបត្តិទាំងអស់បានធ្វើសេចក្ដីសម្រេចដោយឥតប្រៀងទុក ក្នុងការជួយដល់ ក្រុមគ្រួសារមួយនេះ។

សេចក្ដីសម្រេចរបស់គណៈកម្មការប្រតិបត្តិរបស់ សហព័ន្ធអន្ដរជាតិរួមមាន លុបថ្លៃសមាជិភាពជាសម្រាប់ឆ្នាំ២០២០ សម្រាប់ សហព័ន្ធដែលបានបង់រួច នឹងធ្វើការទូទាត់សម្រាប់ឆ្នាំ២០២១។ ផ្ដល់ជូន៤០០០ ហ្វ្រង់ស្វីស ជាពិសេសដល់គ្រប់ សហព័ន្ធកីឡាគុនដាវជាតិ ជាសមាជិក និងសហព័ន្ធទ្វីបនីមួយៗ ផ្ដល់ថវិកាចំនួន១០០០ អឺរ៉ូដល់អាជ្ញាកណ្ដាល ដែលបានចាត់តាំងដោយសហព័ន្ធអន្ដរជាតិក្នុងរដូវកាល ២០២០-២០២១ លុបចោលថ្លៃរៀបចំការប្រកួតទាំងអស់សម្រាប់រដូវ២០២០-២០២១ និងចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ និងថវិកាដែលបានផ្ដល់ជូនកីឡាករ ឬកីឡាការិនីម្នាក់ចូលរួមការប្រកួត យុវជនពិភពលោកឆ្នាំ២០២០ ត្រូវបានបង្វែរទៅការចំណាយសម្រាប់ការចូលរួម ការប្រកួតថ្នាក់ទ្វីបក្នុងឆ្នាំ២០២១។

លោកបានបន្តថា ស្របពេលជាមួយគ្នានេះដែរ គណៈកម្មការប្រតិបត្តិក៏សម្រេចចិត្តបន្ទាប់ពីមានការផ្ដល់យោបល់ពីគណៈកម្មការវេជ្ជសាស្រ្ដ ក្រុមប្រឹក្សាកីឡាគុនដាវវ័យចាស់ និងគណៈកម្មការអត្តពលិក រួមមាន ការប្រកួតជ្រើសរើសជើងឯក យុវជនពិភពលោកឆ្នាំ២០២០ ត្រូវបានលុបចោល សហព័ន្ធកីឡាគុនដាវអាមេរិក សម្រេចធ្វើជាម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវយុវជនឆ្នាំ២០២២ក្នុងខែមេសា ការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវវ័យចាស់ពិភពលោកឆ្នាំ២០២០ ត្រូវបានលុបចោល សហព័ន្ធកីឡាគុនដាវក្រូអាត សម្រេចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជ្រើសរើសកីឡា គុនដាវវ័យចាស់ ពិភពលោកឆ្នាំ២០២២
លោអគ្គបានបន្ថែមទៀតថា ដោយសារព្រឹត្តិការណ៍ កីឡាអូឡាំពិកលើកទៅឆ្នាំ២០២១ ដូច្នេះ ការសម្រេចផ្ដល់ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតជ្រើស ជើងឯកកីឡាគុនដាវពិភពលោកឆ្នាំ២០២១ នៅប្រទេសអ៉េស៊ីប ត្រូវបានលើកទៅឆ្នាំ២០២២វិញ។

សម្រាប់សិទ្ធិចូលអូឡាំពិក ប្រសិនជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០ យល់ព្រម យើងនឹងរៀបចំវាម្ដងទៀតនៅប្រទេសទាំងនោះ ទាំងកាលបរិច្ឆេទ និងទីកន្លែងប្រកួត។ ហើយសម្រាប់ការប្រកួតដណ្ដើមសិទ្ធិថ្នាក់ទ្វីប នឹងរៀបចំចាប់ពីថ្ងៃទី១៥ ដល់៣០ ខែមេសា ឆ្នាំ២០២១ វិញ។ ការប្រលងអាជ្ញាកណ្ដាលក្នុងឆ្នាំ២០២០ត្រូវបានលើកទៅឆ្នាំ២០២១ ក្នុងចន្លោះខែកញ្ញាដល់ខែតុលា៕

Most Popular

To Top