ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំការវឌ្ឍនភាពការងារអនុវិស័យអប់រំកាយ និងកីឡាថា អំពាវនាវឲ្យសហព័ន្ធកីឡាជាតិ ដែលទទួលថវិកាឧបត្ថម្ភពី ក្រសួងត្រូវបង្កើតគណនីធនាគាររបស់សហព័ន្ធផ្ទាល់មិនត្រូវបង្កើត គណនីខ្លួនឯងឡើយ។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបានឧបត្ថម្ភថវិកានេះសម្រាប់សហព័ន្ធកីឡាជាតិទំាង៤២ក្នុងគោលបំណងចូលរួមចំណែកជួយអភិឌ្ឍន៍ប្រភេទកីឡានីមួយៗ ដូច្នេះសហព័ន្ធបង្កើតគណនីធនាគាររបស់សហព័ន្ធផ្ទាល់ ព្រោះក្រសួងមិនបានឧបត្ថម្ភបុគ្គលឡើយ ប្រសិនបើប្រធានសហព័ន្ធបង្កើតគណនីធនាគាររបស់ខ្លួនផ្ទាល់ នាយកដ្ឋានមិនអនុញ្ញាតិផ្តល់ជូនបានឡើយ។
លោករដ្ឋលេខាធិការបន្ថែមទៀតថា ចំពោះសហព័ន្ធទទួលបានឧបត្ថម្ភហើយនៅតែពិបាកទៀតគ្រាន់បំពេញតួនាទីអ្នកទទួលសោះ ក្រសួងចង់ដឹងពីការចាយវាយរបស់សហព័ន្ធតាមគោលការណ៍ឲ្យក្នុងនោវគ្គបណ្តុះបណ្តាល៣៥ភាគរយ រដ្ឋបាល ៣៥ភាគរយ និងការប្រកួត៤៥ភាគរយ៕ដោយ៖លី ភីលីព




