ក្លឹបនៅលីគកំពូលប៉ទុយហ្គាល់ Benfica នៅថ្ងៃនេះ ត្រូវបានសារព័ត៌មាន ចេញផ្សាយថាកំពុងធ្វើការយ៉ាងមមាញឹកដើម្បីដេញថ្លៃយកខ្សែការពារ Lucas Verissimo ដែលកំពុងលេងឲ្យក្លឹប Santos ឲ្យបាននៅរដូវកាលក្រោយ។
ក្លឹប Santos បានបើកកិច្ចពិភាក្សាដំណាក់កាលដំបូង រួចរាល់ហើយជាមួយនឹង Benfica រួចរាល់ហើយដោយសង្ឃឹមថា នឹងអាចប្រមូលលុយ ប្រមាណ ជា៧លានអ៊ឺរ៉ូឬ៨លានដុល្លារអាមេរិកពីការលក់កីឡាករ ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ។
គួរឲ្យដឹងដែរថាកីឡាករ Verissimo រូបនេះក៏ធ្លាប់មានលេច ឬអំពីទំនាក់ទំនងក្នុងការផ្ទេរទៅលេងជាមួយនឹងក្លឹបជាច្រើន នៅអង់គ្លេសផងដែរដូចជា Watford និងក្លឹបនៅអ៊ីតាលី Udiness ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
