កីឡា

Gattuso កើតជំងឺបារម្ភកាន់ តែខ្លាំង ចំពោះកូវីដ១៩ ពេលប្រកួតជាមួយនឹង Barcelona កាន់តែខិតជិតមកដល់

គ្រូបង្វឹកក្លឹប Napoli លោក Gennar Gattuso នៅសប្តាហ៍នេះ បានធ្វើការសារភាពថា លោកពិតជាមានការ ព្រួយបារម្ភខ្លាំង មែនទែន ចំពោះបញ្ហារីករាលដាល នៃវិរុសកូវីដ១៩ ដែលកំពុងកើនឡើង នៅក្នុងទីក្រុងបាសេឡូណា ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ខណៈដែលការប្រកួតជើងទី២ នៃព្រឹត្តិការណ៍ Champion League នៅទឹកដី Camp Nou របស់ក្លឹប Barcelona គឺកាន់តែខិតជិត មកដល់ទៅហើយនោះ។

ការប្រកួតជើងទឹ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែសីហា ប៉ុន្តែក្នុងនោះ UEFA ក៏បានបញ្ជាក់ហើយដែរថា ប្រសិនបើទីក្រុង នឹងប្រកាសបិទទ្វារ ឬប្រកាសអាសន្នណាមួយ ដោយសារការឆ្លងខ្លាំងពេកនោះ ការប្រកួតនេះនឹងត្រូវ លើកទៅទីតាំងផ្សេងជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top