កីឡា

ការប្រកួតយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម លើកទី៣ ឆ្នាំ២០២០ ចាប់ផ្តើមជាផ្លូវការ ហើយនៅព្រឹកនេះ

ភ្នំពេញ ៖ ការប្រកួតយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោមស ខេង លើកទី៣ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានចាប់ផ្តើមការ ប្រកួតជាផ្លូវការហើយ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ជា ប៊ុនហេង អគ្គលេខាធិការក្រុម ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

ព្រឹត្តិការណ៍ខាងលើកនេះ ធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកក្កដា ឆ្នាំ២០២០ ប្រព្រឹត្តនៅមណ្ឌល កីឡា របស់សហព័ន្ធកីឡា សូហ្វតេន្នីសកម្ពុជា នៃពហុកីឡដ្ឋានជាតិ ។ សម្រាប់ថ្ងៃទី២៣ គឺកីឡាតេក្វាន់ដូ WT ចាប់ផ្តើមមុនគេ ដោយមានកីឡាករ ចូលរួមចំនួន១៥នាក់ លើ៣ប្រភេទទម្ងន់ គឺទម្ងន់៥៨គីឡូក្រាម ទម្ងន់៦៨ គី ឡូក្រាម និង ប្រភេទទម្ងន់ ៨០គីឡូក្រាម ។

សម្រាប់ប្រភេទកីឡាយូដូ មាន៣ប្រភេទទម្ងន់គឺវិញ្ញាសា ប្រយុទ្ធឯកត្តជនបុរសទម្ងន់ ចាប់ពី៧៣គីឡូក្រាមឡើង ។ វិញ្ញាសាឯកត្តជនបុរស ប្រភេទទម្ងន់៦០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជន នារីទម្ងន់៥៧គីឡូក្រាមឡើង ។

ប្រភេទកីឡាការាតេដូ មាន៤ប្រភេទទម្ង ន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម ។ ប្រយុទ្ធឯកត្តជនបុរស ទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ៕ដោយ៖លី ភីលីព

Most Popular

To Top