នៅថ្ងៃនេះមានការលើកឡើង គួរឲ្យចាប់អារម្មណ៍មួយ ពីសំណាក់អតីតកីឡាករ របស់ក្លឹបមេឃខៀវ Man City ដែលបានផ្ទេរទៅលេង ជាមួយនឹង Bayern Munich គឺកីឡាករ Leroy Sane ថា គាត់នៅតែមានទំនាក់ទំនងល្អខ្លាំង ជាមួយនឹងលោក Pep Guardiola ដដែលរហូតមកដល់ពេលនេះ។
កីឡាករខ្សែប្រយុទ្ធ អាល្លឺម៉ង លេងនៅតំបន់ស្លាបឆ្វេងរូបនេះ បានសម្រេចចិត្តក្នុងការផ្ទេរ ទៅលេងនៅអាល្លឺម៉ង់ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា៤៥លានផោន កាលពីដើមខែកក្កដា កន្លងទៅដោយបដិសេធ មិនព្រមបន្តលេង នៅ Man City ដោយជឿជាក់ថា គ្រានោះដោយសារតែខ្លួនយល់ឃើញថា Man City អាចនឹងប្រឈមមុខ ទៅនឹងការបាត់បង់សិទ្ធ ក្នុងការលេងនៅ Champion League ដល់ទៅ២រដូវកាលជាប់គ្នា ពីតុលាការកីឡា CAS។
ទោះបីជាមានឈ្មោះជាកីឡាករបម្រុង ស្ទើរតែពេញមួយ រដូវកាលក្តីប៉ុន្តែ Sane បានបង្ហាញខ្លួនបាន២ដងដែរឲ្យ Man City ពោលគឺមុនកូវីដ១៩ម្តង និងក្រោយកូវីដ១៩ម្តងទៀត ប៉ុន្តែបានតែ១១នាទីប៉ុណ្ណោះ ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំ រូបនេះនៅតែជឿជាក់ថា មានទីផ្សារនិងទំម្រង់លេងដ៏ល្អ ដដែលសម្រាប់ Bayern Munich នៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី