នៅថ្ងៃពុធនេះក្លឹប Alaves នៃលីគកំពូលអេស្បាញ បានប្រកាសហើយថា គ្រូបង្វឹកក្លឹបលោក Juan Ramon Lopez Muniz នឹងមិនមានវត្តមាន ឡើយជាមួយនឹង ក្លឹបនៅរដូវកាលក្រោយ។
លោក Muniz បានមកដល់ក្លឹប កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីក្លឹបបានបណ្តេញ ចេញគ្រូបង្វឹកចាស់លោក Asier Garitano ។ ទោះបីជាបច្ចុប្បន្នក្លឹប ស្ថិតនៅតំបន់សុវត្ថិភាព សម្រាប់សិទ្ធក្នុង ការបង្ហាញវត្តមាន នៅលីគកំពូលនេះដដែលនៅរដូវ កាលក្រោយ ប៉ុន្តែគ្រូបង្វឹករូបនេះ គឺបានសម្រេចចិត្តរួចទៅហើយ។
ក្លឹបបានសរសេរនៅក្នុង វេបសាយរបស់ខ្លួនថា ប្រសិនបើមិនមានវត្តមាន របស់លោក Muniz និងក្រុមការងារបច្ចេកទេស គាត់ទេនោះក្លឹបគឺ នឹងមិនអាចជោគជ័យ ដូចពេលនេះឡើយហើយយើង នៅតែស្វាគមន៍លោកមិនកាន់ទឹកដី របស់យើងដដែល នាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី