កីឡា

Barcelona ចង់ដោះដូរ Semedo ជាមួយនឹង Cancelo

យោងតាម The Sport ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថាក្លឹបអេស្បាញ Barcelona គឺកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹង Man City ដើម្បីធ្វើការដោះដូរដោយផ្ទាល់រវាងកីឡាករ Nelson Semedo និងកីឡាករ Joao Cancelo ។

ប្រភពដដែលបានអះអាងទៀតថា Barcelona ដែលបច្ចុប្បន្នកំពុងមានភាពខ្វះខាតខ្លាំង បញ្ហាហិរញ្ញវត្ថុនោះគឺមានតែវិធីសាស្ត្រមួយគត់ ដើម្បីនាំយកកីឡាករគោលដៅចំណូលថ្មីមករួមក្លឹបបានគឺការដោះដូរ កីឡាកររបស់ក្លឹបដែលខ្លួនមិនចាំបាច់ចេញនៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក្តី Nelson មានសមត្ថភាពមិនអន់ឡើយនៅរដូវកាល២០១៩-២០២០នេះ ទាំងនៅលីគកំពូល La Liga និងក្របខណ្ឌ Champion League ប៉ុន្តែដោយសារតែរបួសទើបធ្វើឲ្យក្លឹបដាច់ចិត្តរក្សាទុកកីឡាករ ២៦ឆ្នាំរូបនេះត្រឹមបម្រុងហើយជំនួសដោយ Sergi Roberto ជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top