ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំប្រតិភូ មានសមាជិកប្រតិបត្តិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់សហព័ន្ធខ្មែរកីឡាហែលទឹកចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជីលី ដែលជាបិតាក្មេករបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនៅត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោកអគ្គលេខាធិការព្រមទាំងសមាជិកប្រតិបត្តិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានចូលរួមរម្លែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុតជាមួយ លោកប្រធាន ភរិយា ព្រមទាំងក្រុមគ្រួសារ និងបាន លំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ខូវ ជីលី សូមឱ្យបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕






