កីឡា

អ្នកប្រដាល់វ័យ៥៤ឆ្នាំ Tyson នឹងវិលមកសង្វៀនវិញ ដោយប៉ះអ្នកប្រដាល់ Roy Jones អាយុ ៥១ ឆ្នាំ

ទីក្រុង LOS ANGELES៖ អ្នកប្រដាល់សកលអាជីព Mike Tyson ជាអតីតម្ចាស់ជើងឯក ទម្ងន់ធ្ងន់ពិភពលោក ដែលបានចូលនិវត្តន៍ កាលពីឆ្នាំ២០០៥ បាននិយាយកាលថា លោកនឹងវិលត្រឡប់មកវិញ នៅអាយុ ៥៤ ឆ្នាំ ដោយប្រកួតជាមួយអ្នកប្រដាល់ Roy Jones Jr អាយុ៥១ឆ្នាំនៅថ្ងៃទី ១២ ខែកញ្ញាក្នុងទីក្រុង Los Angeles ។

នៅលើគេហទំព័រ Legends Only League របស់លោក លោកTyson បានប្រកាសការប្រកួត Exhibition នឹង Jones ជាអ្នកប្រយុទ្ធអាយុ ៥១ ឆ្នាំ ដែលបានកាន់តំណែង ជាជើងខ្លាំងទម្ងន់ធ្ងន់ ហើយបាន រហូតដល់អាយុ៥០ឆ្នាំ ត្រឹមតែ៨ទឹកតែប៉ុណ្ណោះ។ លោកTyson បាននិយាយ តាមការហៅជាវីដេអូ តាមទូរទស្សន៍ESPNថា “ វានឹងអស្ចារ្យ” ។

Tyson បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរងរបួសធ្ងន់ធ្ងរ សម្រាប់ខ្លួនលោក ឬ Jones ដោយនិយាយថា ច្បាប់រដ្ឋកាលីហ្វ័រញ៉ា នឹងតម្រូវឲ្យពួកគេទាំង២ពាក់មួយ សម្រាប់ការប្រកួត។ យើងទាំង២ជាអ្នកប្រយុទ្ធ ហើយយើងដឹងពីរបៀបការពារខ្លួនយើង ។

អតីតអ្នកប្រដាល់Tyson ធ្លាប់ប្រកួត៥០ដង ចាញ់៦ និងផ្តួលដៃគូឲ្យសន្លប់ចំនួន ៤៤ ដងខណៈ Jones ប្រកួតចុងក្រោយក្នុងខែកុម្ភៈឆ្នាំ ២០១៨ គឺធ្លាប់ប្រកួត ៦៦ដង ចាញ់៩ ផ្តួលដៃគូ ឲ្យ សន្លប់ចំនួន ៤៧ លើក៕ ដោយ៖លី ភីលីព

Most Popular

To Top