យោងតាមការចេញផ្សាយ របស់កាសែត The Telegraph នៅថ្ងៃនេះ បានសរសេរថាក្លឹបហង្សក្រហម Liverpool ទីបំផុតបានឈានទៅដល់ការយល់ព្រមលក់ កីឡាករខ្សែការពារ Dejan Lovren ហើយទៅឲ្យក្លឹបរុស្សី Zenit St Petersburg ក្នុងតម្លៃ ប្រមាណជា១១លានផោន។
កីឡាកខ្សែការពារសញ្ជាតិក្រូអាតរូបនេះ បានបន្តលេងនៅ Anfield អស់រយៈពេល៦ឆ្នាំមកហើយនិងត្រូវឈានមដល់ដំណាក់កាលចុងក្រោយ ហើយក្រោយទើបជួយក្លឹបលើកពាន Premier League ជាលើកដំបូងហើយការប្រកួតចុងក្រោយ របស់គាត់ទំនងជានឹងធ្វើឡើងពេលប៉ះនឹង Newcastle ។
ក្នុងពេលរស់នៅជាមួយនឹងក្លឹបកីឡាករ ខ្សែការពារវ័យ៣១ឆ្នាំរូបនេះបានជួយឲ្យ Liverpool លើកពានរង្វាន់មួយចំនួនដូចជា Champion League, Premier League និងពានរង្វាន់ធំៗចំនួន៤ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

