កីឡា

Guardiola សង្ឃឹមថា Aguero នឹងរួចរាល់១០០ភាគរយសម្រាប់ Champion League

គិតមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានក្លាយទៅជាក្តីព្រួយបារម្ភរបស់ក្លឹបសម្រាប់ការប្រកួតពានរង្វាន់ Champion League នៅខែក្រោយនេះដោយសារតែគាត់ទើបតែធ្វើការវះកាត់ក្បាលជង្គង់កាលពីពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងថាទោះបីជាយ៉ាងណាក្តី Aguero នៅតែមានឧិកាសក្នុងការបង្ហាញខ្លួនក្នុងការប្រកួតជាមួយនឹង Real Madrid ដដែលដោយក្នុងនោះលោកគ្រូបង្វឹកក្លឹបលោក Pep បាននិយាយថាលោកមានសង្ឃឹមថាពេលវេលាបច្ចុប្បន្នគឺអាចល្មមគ្រប់គ្រាន់ឲ្យកីឡាករបានធូរស្រាលអាចត្រឡប់ប្រកួតវិញបាន។

មកដល់ពេលនេះកីឡាករវ័យ៣២ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើការហ្វឹកហាត់សាច់ដុំវិញហើយទោះបី ជាមិនទាន់អាចត្រឡប់មកចូលរួមការហ្វឹកហាត់ជាមួយនឹងក្រុមនៅឡើយក្តីហើយរំពឹងថានឹងអាចលេងឲ្យប្រកួតជើងទី២នៅ Champion League ជាមួយនឹង Real Madrid ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top