ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ ដណ្តើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០ (The 3rd Sandech Kralahom SAR KHENG Mix Martial Arts Open 2020) បានបិទបញ្ចប់ការប្រកួតដោយជោគជ័យ នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០នេះ នៅទីលានអគារមជ្ឈមណ្ឌ លកីឡាក្នុងពហុកីឡដ្ឋានជាតិ ។
ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ លោកឧត្តមសេនីយឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
តាមសេចក្តីរាយការណ៍របស់លោកជាតិ ខេមរា ប្រធានគណៈកម្មការរៀបចំការប្រកួតឲ្យដឹងថា ការប្រកួតកីឡាយុទ្ធសិល្ប៍ដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី៣នេះ មាន៣ប្រ ភេទកីឡាចូលរួមគឺកីឡាតេក្វាន់ដូ WT កីឡាការាតេ កីឡាយូដូនិងកីឡាយុទ្ធសិល្ប៍ចម្រុះ ។
សម្រាប់កីឡាតេក្វាន់ដូ WT មានកី ឡាករចូលរួមចំនួន១៥នាក់ លើ ៣ ប្រភេទទម្ងន់គឺទម្ងន់៥៨គីឡូក្រាម ទម្ងន់៦៨ គី ឡូក្រាម និង ប្រភេទទម្ងន់ ៨០គីឡូក្រាម ។
សម្រាប់ប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់ ដែរ គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង ។ វិញ្ញា សាឯកត្តជនបុរសប្រភេទទម្ងន់៦០ គីឡូ ក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង ។
ប្រភេទកីឡាការាតេដូមាន៤ប្រភេទទម្ង ន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៦០ គី ឡូក្រាម និង ក្រោម៦០គីឡូក្រាម។ ប្រយុ ទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម ។ប្រភេទទម្ងន់៧៥កីឡូក្រាម និងក្រោម៧៥ គីឡូក្រាម និង ប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម ៨៤គី ឡូក្រាម ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិថ្លែងក្នុងឪកាសបិទការប្រកួត ដោយបានសន្យាថា ព្រឹត្តិការ ណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ដណ្តើមពាន រង្វាន់សម្ដេចក្រឡាហោម ស ខេង នៅឆ្នាំក្រោយ នឹងរៀបចំធ្វើធំជាងនេះ ហើយ នឹងមានប្រាក់រង្វាន់កើនឡើងទ្វេដង ៕



