អតីតកីឡាករខ្សែបម្រើប្រយុទ្ធរបស់ បិសាចក្រហម កីឡាករ Marouane Fellaini ក្រោយពេលដែលបានផ្ទេរទៅលេងនៅលីគកំពូលប្រទេសចិន ត្រូវបានគេមើលឃើញថាពិតជាមានទំរង់លេងល្អទោះបីជា មុននិងបច្ចុប្បន្នសម័យកូវីដ១៩នេះក៏ដោយ។
ការប្រកួតកាលពីយប់មិញនេះថាកីឡាកររូបនេះ បានថែមទាំងជួយឲ្យក្រុម Shandong Luneng របស់ខ្លួនយកឈ្នះក្រុម Dalian Pro ផងក្នុងលទ្ធផល៣ទល់នឹង២ ដែលទាំងបីគ្រាប់គឺជាការស៊ុតបញ្ចូលទីដោយ Fellaini ទាំងអស់តែម្តង។
ការយកជ័យជំនះទាំងប្រផិតប្រផោយ ខណៈដែល Fellaini អាចរកគ្រាប់បាល់ទី៣របស់ខ្លួន នៅនាទីទី៨៦ហើយចប់ការប្រកួតគាត់បាននិយាយថា មកដល់ពេលនេះ គាត់មានអារម្មណ៍ថាកាន់តែមានភាពងាយស្រួលឡើង ក្នុងការប្រកួតជាពិសេសក្នុងនាមជាកីឡាករជួរមុខប្រយុទ្ធបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី