យោងតាមការកាសែតអង់គ្លេស The Sun បានសរសេរថា ក្លឹបបិសាចក្រហម Man United មកដល់ពេលនេះ នៅតែបន្តតាមដាន ស្ថានភាពរបស់កីឡាករ អ្នកចាំទីឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Oblak ប៉ុន្តែជឿជាក់ថា នឹងអាចប្រឈម នឹងដៃគូប្រជែងដ៏ធំមួយទៀតគឺ Real Madrid។
ប្រភពដដែល បានសរសេរទៀតថា Real Madrid បានបង្ហាញពីផែនការ ដែលខ្លួននឹងហ៊ានឲ្យតម្លៃខ្លួនកីឡាករ Jan Oblak រហូតទៅដល់១៨០លានអ៊ឺរ៉ូ។ បិសាចក្រហម Man United ពិតជាមានសំពាធខ្លាំងមែនទែន ក្នុងការបន្តធ្វើការងារ ជាមួយនឹងកីឡាករ David De Gea នៅពេលនេះ ដោយសារតែកំហុសឆ្គង ដែលចេះតែកើតឡើងជារឿយៗ។
គួរបញ្ជាក់ថា Jan Oblak ដែលមានវ័យ២៧ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាកីឡាករអ្នកចាំទីល្អបំផុត លើលោកនៅពេលនេះ ក្រោយពេលដែលគាត់ បានបង្ហាញទំរង់លេងដ៏ល្អឥតខ្ជោះ រយៈពេល៦ឆ្នាំមកហើយ ឲ្យ Atletico Madrid ៕
ប្រែសម្រួល៖ស៊ុនលី