សារព័ត៌មានបរទេសនៅថ្ងៃនេះ បានចេញផ្សាយថាលោក Unai Emery ត្រូវចាំបាច់ដាក់គោលដៅ ធំបំផុតរបស់គាត់ក្នុងការឈ្នះពានរង្វាន់ដ៏ធំមួយជាមួយ Villarreal នៅក្រោយពេលដែល គាត់នឹងត្រូវបានប្រកាសជាផ្លូវការក្លាយជាគ្រូបង្វឹករបស់ក្លឹបជាមួយនឹងកុងត្រារយៈពេលបីរដូវកាល។
បុរសដែលធ្លាប់បានចំណាយពេល ៤ ឆ្នាំជាមួយនឹង Valencia និងឈ្នះពានរង្វាន់អឺរ៉ុបចំនួន ៣ ដងជាមួយ Sevilla បានវិលត្រឡប់មកប្រទេសអេស្ប៉ាញវិញ បន្ទាប់ពីជួបការលំបាកអស់រយៈពេល ១៨ ខែនៅ Arsenal និង ២ រដូវកាលជាមួយ Paris Saint-Germain ។
លោក Emery បានប្រាប់អ្នកសារព័ត៌មានថា“ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានវិលត្រឡប់ទៅផ្ទះនៅប្រទេសអេស្ប៉ាញម្តងទៀតបន្ទាប់ពីបានចាកចេញអស់រយៈពេល ៤ ឆ្នាំ” ៕
ប្រែសម្រួល៖ស៊ុនលី