ភ្នំពេញ ៖ លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តំណាងឲ្យលោក ស៊ូម សារឿន ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា ថ្ងៃទី២៨ ខែ កក្តដា ឆ្នាំ២០២០ មកចែកដបទឹក ជូនកីឡាករ-កីឡាការីជម្រើសជាតិ និងថ្នាលក្នុងការចាត់វិធានការ អនាម័យកន្លែងហ្វឹកហាត់ ដើម្បីទប់ស្កាត់មេរោគCOVID-19នៅសាលហ្វឹកហាត់ សហពន្ធក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
លោក អ៊ូ រតនា បានមានប្រសាសន៍ថា យើងត្រូវចាត់វិធានខ្ដស់ និងប្រយ័ត្នខ្ពស់ ព្រមទំាំងការអនាម័យកន្លែងហ្វឹកហាត់ដើម្បីទប់ស្កាត់មេរោគ COVID-19 គឺមិនត្រូវឲ្យកីឡាករ-កីឡាការីនី ជម្រើសជាតិ និងថ្នាលប្រើប្រាស់ឧបករណ៍ សម្រាប់ទទួលទានរួមគ្នាឡើយ ។ ការប្រកួតមិនត្រូវឲ្យមាន ចំនួនកីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវ ឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិនអនុញ្ញាត ទស្សនិកជនចូលទស្សនាការប្រកួតឡើយ។
លោកបានបន្តថា ត្រូវមានវិន័យក្នុងការ អនុវត្តគម្លាតការប្រកួត និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ) កន្លែងហាត់ និងប្រកួត មិនមែនជាកន្លែង ឆ្លងមេរោគCOVID-19 រលកទី២ឡើយ ។ ករណីការប្រកួតលីកអនុវត្ត មិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល ។ ដូច្នេះមុនពេលចូលហាត់យើង ត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំ តាមការណែនាំដោយសហការ ជាមួយក្រសួងសុខាភិបាល៕ដោយ៖លី ភីលីព