ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ កិច្ចប្រជុំជាមួយ សហព័ន្ធកីឡាជាតិ ត្រៀមចូលរួម ព្រឹតិ្តការប្រកួត SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមថា ក្រសួងអប់រំ បានថវិកាជាតិ ទៅលើក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ទំាង២ប្រភេទជិត ១៨០០លានរៀល ក្នុងមួយខែ ទំាងអាហារឧបត្ថម្ភ និងប្រាក់ខែ ។
លោកបានបន្តថា សម្រាប់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ឈុតថ្នាលមកពី សហព័ន្ធកីឡាជាតិ ៣៥ ហើយចំនួន៩០០លានរៀល ក្នុងមួយខែ ចំណែកក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិឈុតធំ ក៏ជិត៩០០លានរៀល ក្នុងមួយខែ ដែរបូកទំាងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ជនពិការ ថែមទៀត គិតតាមរបរចាស់។
លោកអគ្គនាយកបានបន្ថែមទៀតថា តាមការលើកឡើង របស់អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក ពីរៀបចំការប្រកួត កមិ្រតអន្តរជាតិ មុនចេញប្រកួតSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនោះ ក្រសួងអប់រំ បានរៀបចំការ ប្រកួតរួចហើយ ដោយធ្វើឡើង កីឡា៤ប្រភេទ គឺប្រដាល់គុនខ្មែរ ការាតេ ល្បុក្កតោ និងបាល់បោះ ៣ទល់៣៕






