តូក្យូ៖រដ្ឋាភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានមានប្រសាសន៍ថា ការផ្ទុះមេរោគ COVID-19ថ្មីនៅរដ្ឋធានី របស់ប្រទេសជប៉ុន គឺជាជំហានដំបូងឆ្ពោះទៅរក ការទទួលបានជោគជ័យនៃការពន្យារពេល កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅ ខាងមុខយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ក្យូដូ លោកស្រី Koike ក៏បានប្រាប់ថា រដ្ឋាភិបាលទីក្រុងតូក្យូកំពុងជួបពិភាក្សាជាមួយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ អ្នករៀបចំព្រឹត្តិការណ៍កីឡា និងរដ្ឋាភិបាលជប៉ុនដើម្បី ដឹងអំពីភាពងាយស្រួលនៃគោលដៅ នៃប្រតិបត្តិការការប្រកួត។ ការផ្ទុកវីរុសថ្មីនៅខាងក្នុងរដ្ឋធានី គឺជាតម្រូវការជាមុន សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ យើងត្រូវគិតពីស្ថានភាព នៅក្នុងប្រទេសនីមួយៗប៉ុន្តែយើងនឹងចាត់ វិធានការជាប្រចាំនៅទីនេះ។
លោកស្រី Koike បានបន្ថែមថា វិធីដើម្បីស្វាគមន៍ អត្តពលិកនៅក្រៅប្រទេស និងអ្នកជាប់ពាក់ព័ន្ធនឹងក្លាយជាបញ្ហាធំបំផុត ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡានេះ។ លោកស្រីបានទាមទារឲ្យរដ្ឋាភិបាលជាតិអនុវត្តយ៉ាងតឹងរឹង នូវវិធានការត្រួតពិនិត្យ ព្រំដែនប្រឆាំងនឹងវីរុសនេះ៕ដោយ៖លី ភីលីព


