នៅថ្ងៃនេះកីឡាករ ខ្សែបម្រើ Ander Herrera បានអះអាង ទាំងសុទិដ្ឋិនិយមថា តារាឆ្នើម Mbappe នឹងអាចធ្វើការត្រឡប់ប្រកួត Champion League វិញទាំងគួរឲ្យភ្ញាក់ផ្អើល ជាងមិនខានដើម្បីជួយ PSG ដណ្តើមកៅអីទៅវគ្គបន្ទាប់។
គួរឲ្យដឹងដែរថាកីឡាករ ខ្សែប្រយុទ្ធបារាំងរូបនេះ បានទទួលរងរបួសធ្ងន់ធ្ងរ គួរសមកាលពីប្រកួតពានរង្វាន់ ក្នុងស្រុកមួយនាពេលកន្លងមក ហើយខណៈដែលក្លឹបPSG កំពុងត្រៀមខ្លួន ជួបជាមួយនឹង Atalanta ប្រកួតវគ្គមួយភាគបួន នៃព្រឹត្តិការណ៍ Champion League ។
គ្មានអ្នកណាម្នាក់ហ៊ាន ធ្វើការអះអាងឡើយថា Mbappe នឹងអាចវិលត្រឡប់វិញ បានទាន់ការប្រកួតនេះ សូម្បីតែគ្រូបង្វឹកលោក Thomas Tuchel បានបញ្ជាក់ថា មានតែរឿង អស្ចារ្យណាមួយប៉ុណ្ណោះ ដែលអាចឲ្យគាត់ជាសះស្បើយ ពីរបួសទាន់ពេលវេលាបាន៕
ប្រែសម្រួល៖ស៊ុនលី

