Immobiel តារាល្បីរបស់ក្លឹប Lazio នៅតែបន្តទំរង់លេងខ្លាំងដដែលរហូតដល់ចុងបញ្ចប់រដូវកាល ទៅហើយក្តីដោយក្នុងនោះគាត់អាចរកបាន១គ្រាប់នៅការប្រកួតចុងក្រោយនេះ ធ្វើបានស្មើឯកទក្តកម្មចាស់របស់កីឡាករខ្សែប្រយុទ្ធ Higuainនៅ Serie A។
បញ្ចប់ទៅរដូវកាល២០១៩-២០២០តួលេខបានបង្ហាញយ៉ាងច្បាស់ថា Immobile ស៊ុតបញ្ចូលទីបាន៣៦គ្រាប់ ពោលគឺស្មើទៅនឹងអ្វីដែល Higuain អាចរកបានក្នុងនាមជាម្ចាស់កំណត់ត្រាកីឡាកររកបានគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ Serie A ក្នុងមួយរដូវកាល។
នេះមានន័យថាវាល្មមគ្រប់គ្រាន់សម្រាប់ Immboile ក្នុងការលើកពានស្បែកជើងមាសរដូវកាលនេះ តែម្តងដោយមានគ្រាប់បាលវ៉ាដាច់កីឡាករ CR7ដែលសម្រេចចិត្តមិនប្រកួតចុងក្រោយសម្រាប់ Juventus នោះទេ៕
ប្រែសម្រួល៖ស៊ុនលី