មកដល់ថ្ងៃនេះ Chelsea ដែលទទួលបានចំណាត់ថ្នាក់លេខរៀងទី៤ក្នុងលីកកំពូលអង់គ្លេស Premier League ហើយកំពុងបន្តក្តីសង្ឃឹមរបស់ខ្លួនទៅពានកំពូលអ៊ឺរ៉ុប Champion League បន្ថែមទៀត។
វគ្គបន្ទាប់នេះ Chelsea នឹងត្រូវប្រកួតប៉ះ Bayern Munich ទាំងដែលខ្លួនទើបតែបរាជ័យវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal កាលពីយប់មិញក្នុងលទ្ធផល២ទល់នឹង១។
ប៉ុន្តែទោះជាយ៉ាងណាក្តីក្រុមរបស់លោក Frank Lampard ត្រូវបានគេជឿជាក់ថានឹងប្រកួតជាមួយនឹងម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះទាំងដែលអវត្តមានកីឡាករសំខាន់ចំនួន៣រូបដូចជា Azpilicueta, Pulisicនិងខ្សែប្រយុទ្ធវ័យចំណាស់ Pedro ៕
ប្រែសម្រួល៖ស៊ុនលី