កីឡាករវ័យ៣៨ឆ្នាំ Zlatan Ibrahimovic នៅសប្តាហ៍នេះ បានក្លាយទៅជាកីឡាករដែលមានវ័យចំនាស់ បំផុតដែលអាចរកគ្រាប់បាល់បាន១០គ្រាប់ និងច្រើនជាងនេះនៅលីគកំពូល ប្រទេសអ៊ីតាលី។
២គ្រាប់របស់ Ibrahimovic បានក្លាយទៅជាឯកទក្តកម្ម ដែលបានបំបែកកំណត់ត្រាចាស់ធ្លាប់ធ្វើបានដោយកីឡាករ Silvio Piola កាលពី៦០ឆ្នាំមុនមកម្ល៉េះ។
លើសពីនេះកីឡាករអតីតតបស់ក្លឹប Man United, PSG, Inter Milan និង Barcelona រូបនេះក្រោយត្រឡប់ពីកូវីដ១៩វិញគាត់ អាចរកគ្រាប់បាល់បានទៅដល់៧គ្រាប់ ក្នុងការប្រកួតទាំង៩ដងចុងក្រោយនេះផងដែរថា៕
ប្រែសម្រួល៖ស៊ុនលី