ភ្នំពេញ ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូលកីឡាករ-កីឡាការិនី និងយុវជន ចំនួន៥នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ ដែលមានរហ័សនាមថា ១st World Petanque Offlion Cup -WPOC2020 លើកទី១ លើកវិញ្ញាសាវាយយកពិន្ទុ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួត ១st World Petanque Offlion Cup -WPOC2020នេះខាងកម្ពុជា បានបញ្ជូលកីឡាករ-កីឡាការិនី និងយុវជនចំនួន៥នាក់ ដោយយើងនឹងរៀបចំការប្រកួត នៅលើទីលាន របស់សហព័ន្ធយើង ហើយយើងនឹងបញ្ជូនវីដេអូ ទៅឲ្យគណៈកម្មការអន្តរជាតិ ។
លោកបានបន្តថា សម្រាប់ការប្រកួតវិញ្ញគណៈកម្មការអន្តរជាតិ កំណត់ក្នុងម្នាក់ ធ្វើការប្រកួតរយៈពេល៤នាទី ដោយចាប់ផ្តើមការប្រកួតពីរង្វង់ទី៣ និង៤ មានន័យថា គ្រប់អត្តពលិកទំាងអស់ វាយបានតែ២ប៉ូល តែប៉ុណ្ណោះ ក្នុងប្រភេទមួយនៃចំណោម ៦ប្រភេទវិញ្ញាសា (វាយប៉ូលតែគ្រាប់មួយគត់ វាយប៉ូលតែ៣គ្រាប់ និងកូនប៊ី) ៕ដោយ៖លី ភីលីព





