ក្លឹប Crystal Palace ដូចជានឹងមិនមានឱកាសច្រើនឡើយ ដើម្បីរក្សាទុកកីឡាករខ្សែប្រយុទ្ធ Wilfried Zaha ហើយទំនងជា នឹងបាត់បង់កីឡាកររូបនេះ ជាមួយនឹងតម្លៃត្រឹមតែ ៣០លានផោនផងដែរ។
កីឡាករខ្សែប្រយុទ្ធ វ័យ២៧ឆ្នាំរូបនេះផ្ទាល់ ក៏ត្រូវបានគេដឹងដែរថា មិនមានបំណងចង់បន្តលេង នៅជាមួយនឹងក្លឹបដដែល វាគឺជាមូលហេតុនាំឲ្យក្លឹប ត្រូវតែដាច់ចិត្តលក់គាត់ចេញ ក្នុងតម្លៃដ៏ធូរថ្លៃមួយនេះ ហើយក្នុងនោះ Man United និង Chelsea នៅតែក្លឹបកំពុងតាមដាន ស្ថានភាព Zaha ខ្លាំងដូចគ្នាផងដែរ។
រំលឹកដែរថា ជាយូរមកហើយ ដែលកីឡាកររូបនេះ មានតម្លៃដល់ទៅ៧០លានផោន ខណៈដែលកុងត្រាបច្ចុប្បន្ន មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣ ជាមួយនឹងប្រាក់កម្រៃថ្លៃបំផុត របស់ក្លឹប១៣ម៉ឺនផោន ក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖ស៊ុនលី