កីឡា

លោក ហែម គីរី ចូលរួមកិច្ចប្រជុំ វិស័យកីឡាបាល់ទឹក “Water Polo”ជាមួយសហព័ន្ធកីឡា ហែលអាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា នេះជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីមេរោគCOVID-19 របស់សហព័ន្ធកីឡាហែលទឹក អាស៊ី តាមរយៈប្រព័ន្ធអនឡាញ Zoom ហើយការប្រជុំនេះ ផ្តោតទៅលើប្រភេទ កីឡាបាល់ទឹក Water Polo ដោយអ្នកជំនាញ កីឡបាល់ទឹកចំនួន៣រូប ។

លោកបានបន្តថា លោកគ្រូជំនាញកីឡាបាល់ទឹក មកពី៣ប្រទេសនៅតំបន់អាស៊ាន គឺអ្នកគ្រូកីឡាបាល់ទឹកថៃ លោកគ្រូកីឡាបាល់ ទឹកឥណ្ឌូនេស៊ី និងលោកគ្រូកីឡាបាល់ទឹកសិង្ហបូរី ចំណែកលោកគ្រូសិង្ហបូរី ធ្វើបទបង្ហាញការងារបណ្តុះបណ្តាល និងផែនការយុទ្ធសាស្រ្តក្នុងការរៀបចំ ក្រុមកីឡាបាល់ទឹក តាំងពីក្លិន រហូតដល់ក្រុមជម្រើសជាតិ ។
ក្នុងនោះប្រសិនបើសហព័ន្ធកីឡាហែលទឹកជាតិ ណាត្រូវជំនួយ ពួកគេនឹងចុះមកជួយបង្ហាត់បង្រៀន និងបណ្តុះបណ្តាលមន្ត្រី និងគ្រូ ។

លោកអគ្គលេខាធិការ បានអះអាងថា ចំណុចសំខាន់មួយទៀត ក្នុងអង្គប្រជុំសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍ សម្រាប់កីឡាបាល់ទឹកនេះខាងសហព័ន្ធ បានចាប់អារម្មណ៍ខ្លាំងលើកម្ពុជាយើង ហើយលោកបាននិយាយថា សព្វថ្ងៃនេះកម្ពុជាមានទីលាន និងប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែសហព័ន្ធកីឡាខ្មែរហែលទឹក នៅខ្វះគ្រូបង្វឹក ខ្វះធនធានកីឡាករ និងការប្រកួតបាន២លើកហើយ ដូច្នេះខាងអាស៊ីអាគ្នេយ៍បានកោតសរសើរ មានឆន្ទះក្នុងការរៀបចំ សម្រាប់កីឡាករបាល់ទឹកនេះ។

លោកអនុប្រធានសហព័ន្ធកីឡាហែល អាស៊ីអាគ្នេយ៍សង្ឃឹមថា យើងនឹងអាចរៀបចំការ ប្រកួតកម្មវិធីផ្សេងៗ នាពេលអនាគត និងមានក្រុមកីឡាករជម្រើសជាតិ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយលោកក៏អរគុណសហព័ន្ធកីឡាហែល អាស៊ីអាគ្នេយ៍ដែលឲ្យសហព័ន្ធកីឡាខ្មែរហែលទឹកចូលរួម ៕

Most Popular

To Top