កីឡា

Lazio នឹងផ្តល់កុងត្រាថ្មីបន្ថែម ជូនលោក Inzaghi

ក្លឹបអ៊ីតាលី Lazio ត្រូវបានកាសែតបរទេស បានចេញផ្សាយថា នឹងត្រៀមកុងត្រាថ្មី ដើម្បីផ្តល់ជូនលោកគ្រូបង្វឹក Simone Inzaghi បន្ទាប់ពីបានបង្ហាញស្នាដៃ ដ៏គួរឲ្យចាប់អារម្មណ៍ កាលពីរដូវកាល២០១៩_២០២០កន្លងទៅនេះ។

ក្លឹបដែលមានមូលដ្ឋាន នៅក្នុងទីក្រុងរ៉ូមមួយនេះ មានបំណងចង់ផ្តល់កុងត្រាថ្មី ជូនបុរសវ័យ៤៤ឆ្នាំរូបនេះ ដើម្បីអាចបន្ត នៅដឹកនាំកីឡាដ្ឋាន Stadio Olimpico រហូតដល់ឆ្នាំ២០២៣ ហើយជាមួយនឹងប្រាក់កម្រៃ ប្រមាណជា២,៥លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ។

គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ ក៏មានលេច ឬព័ត៌មានជាច្រើនផងដែរថា ក្លឹបយក្សអ៊ីតាលីមួយទៀត គឺ Juventus កំពុងបានព្យាយាមចរចា ដើម្បីនាំយកលោក Inzaghi ទៅធ្វើការជាមួយខ្លួនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top