កីឡា

Newcastle បង្ហាញបំណងចង់បានកីឡាករ របស់ក្លឹប Bournemouth ម្តង២រូបព្រមគ្នា

ក្លឹបអង់គ្លេស Newcastle តាមរយៈការចេញផ្សាយរបស់ Telegraph បានសរសេរថាកំពុងបង្ហាញពីផែនការថ្មីដើម្បីអាចចុះកុងត្រា ជាមួយនឹងកីឡាករ២រូប របស់ក្លឹប Bournemouth ក្នុងពេលតែមួយមករួមក្លឹប នៅរដូវកាលក្រោយ។

កីឡាករ Josh King និង David Brooks បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបនៅសប្តាហ៍នេះដោយក្នុងនោះគ្រូបង្វឹកលោក Steve Bruce ជឿជាក់ពួកគាត់ទាំងពីរនឹងអាចជួយបង្កើនសមត្ថភាពប្រយុទ្ធរបស់ក្លឹបបាន កាន់តែខ្លាំងជាង ពេលបច្ចុប្បន្នជាមិនខាន។

ទោះបីជាមិនអាចបញ្ជាក់បាននៅឡើយ អំពីតម្លៃរបស់កីឡាករប៉ុន្តែប្រភពដដែលបានសរសេរថាកីឡាករទាំងពីរនឹងមានតម្លៃធូរថ្លៃជាងធម្មតា ដោយសារតែ Bournemouth គឺជាក់ស្តែងបានធ្លាក់ចេញពី Premier League ទៅហើយនារដូវកាល ក្រោយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top