ទាំងក្លឹបកាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus សុទ្ធតែមានបំណងដូចគ្នា ដើម្បីលក់កីឡាកររបស់គេរៀងៗខ្លួនគឺ Alexandre Lacazette និងកីឡាករ Douglas Costa ហើយការដោះដូរគ្នាទំនងជានឹង អាចកើតឡើងជាមិនខាន រវាងក្លឹបទាំងពីរ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មានអ៊ីតាលី Juventus ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាប Costa ចេញតាមរយៈការដោះដូរ ជាមួយនឹងកីឡាករ Lacazette របស់កាំភ្លើងធំ Arsenal ។
តាមពិតទៅ Costa គឺបានក្លាយទៅជាកីឡាករ គោលដៅរបស់លោក Mikel Arteta ជាយូរមកហើយប៉ុន្តែទើបតែ បានដឹងថាពេលនេះក្លឹប Juventus ក៏បានផែនការលក់ កីឡាករប្រេស៊ីលរូបនេះ ចេញផងដែរដូចគ្នាផង៕
ប្រែសម្រួល៖ ស៊ុន លី