វ៉ាស៊ីនតោន៖ កីឡាការិនី វាយកូនបាល់ជើងខ្លាំងអាមេរិក Serena Williams បាននាំមុន ដើម្បីផ្តួលបងស្រីកីឡាការនី Venus Williams ៣-៦ ៦-៣ និង ៦-៤ ក្នុងការប្រកួតជុំទី ២ នៃម្ចាស់ជើងឯក Grand Slam នៅកម្មវិធី WTA Top Seed Open យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ម្ចាស់ពានរង្វាន់ Grand Slam ២៣ សម័យកាលកំពូលបាននិយាយថា ជ័យជម្នះនេះ នឹងជួយបង្កើនទំនុកចិត្តរបស់នាង ក្នុងការឈានទៅប្រកួតនៅ U.S. Open ខណៈកីឡាការិនីរូបនេះ បានឈានដល់ ១៩-១២ក្នុងការប្រជែងដណ្តើមអាយុ ២២ ឆ្នាំជាមួយ Venus ។
Serena ក្លាយជាម្តាយបានមក កាលពីខែមករានៅ Auckland បាននិយាយថា ខ្ញុំចង់ឈ្នះវា សម្រាប់ការប្រកួតនិងទំនុកចិត្តរបស់ខ្ញុំ” ។
នាងបន្តថា ខ្ញុំមិនមកទីនេះ ដើម្បីឈ្នះពានជាលើកដំបូង នៅក្នុងអាជីពរបស់ខ្ញុំទេ ហើយខ្ញុំទើបតែមកទីនេះ ដើម្បីទទួលបានការប្រកួតមួយចំនួន ។ខ្ញុំមិនមានពេលវេលាច្រើនទេ ចាប់តាំងពីខ្ញុំមានកូនមក។ កីឡាការិនីជាប់ចំណាត់ថ្នាក់លេខ៩ ពិភពលោក Serena បានឈ្នះពានរង្វាន់ Grand Slam ចំនួន ២៣ ដង ក្នុងការផ្គូរផ្គងកំណត់ត្រាគ្រប់ពេលរបស់ Margaret Court ៕ ដោយ៖លី ភីលីព