កីឡា

អាហ្សង់ទីន មិនទាន់អាចកំណត់ ពេលត្រឡប់ នៃលីគកំពូល របស់ខ្លួននៅឡើយ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា នៃប្រទេសអាហ្សង់ទីន លោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីន មកដល់ពេលនេះ គឺនៅមិនទាន់សម្រេចចិត្តទេថា តើលីគបាល់ទាត់ ក្នុងស្រុក នឹងត្រូវចាប់ផ្តើមឡើងវិញពេលនោះទេ។

លីគធំបំផុត របស់ប្រទេសមួយនេះទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺ ត្រូវបានអនុញ្ញាតិអោយអាច ចាប់ផ្តើមធ្វើការចូលហ្វឹកហាត់វិញបាននៅថ្ងៃទី ១០ សីហាហើយទាំង ដែលក្រុមមន្រ្តីនៅតែរក្សាការងារ តាមដាននិងត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតចំពោះ ផែនការនៃ ការប្រកួតឡើងវិញ។

លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា “មិនទាន់មានកាលបរិច្ឆេទនៅឡើយទេវាចាំបាច់ ក្នុងការគូសបញ្ជាក់ពីរឿងនោះ” ។ អ្វីដែលយើងបានបង្កើត គឺការត្រលប់ទៅហ្វឹកហាត់ជាក្រុមតូចៗ ជាមួយកីឡាកររក្សាចម្ងាយ របស់ពួកគេផងដែរជាមុនសិន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top