នៅថ្ងៃនេះ ឪពុករបស់កីឡាករខ្សែប្រយុទ្ធ Gonzalo Higuain បានចេញមក ធ្វើការបដិសេធ អំពីការរំពឹងទុកថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ អាចនឹងចាកចេញ ពីក្លឹប Juventus នៅរដូវក្តៅនេះ។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះនៅសល់ រយៈពេលមួយឆ្នាំទៀត លើកិច្ចសន្យារបស់គាត់ ប៉ុន្តែទាំងរបាយការណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកតែងតែបានចុះផ្សាយផ្សារភ្ជាប់ គាត់ជាមួយនឹងការផ្លាស់ប្តូរ ទៅអតីតក្លិបរបស់គាត់ នៅស្រុកកំណើតគឺ River Plate បន្ទាប់ពីរដូវកាល ដ៏ខកចិត្ត ២០១៩-២០ ដែលក្នុងនោះគាត់រកបាន ១១ គ្រាប់ប៉ុណ្ណោះក្នុង ៤៤ ប្រកួត។
ឪពុករបស់កីឡាករ ដែលមានឈ្មោះថាលោក Jorge Higuain បានប្រាប់ស្ថានីយវិទ្យុ Buenos Aires Planeta 947 កាលពីថ្ងៃសុក្រថា គាត់នឹងមិនបោះបង់ កិច្ចសន្យារបស់គាត់ ដើម្បីផ្ទេរទៅលេងក្លឹប ថ្មីណាមួយនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី