នៅថ្ងៃសៅរ៍នេះ ក្លិបយក្សនៃក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលគឺ Flamengo បានប្រកាសជាផ្លូវការហើយ អំពីការចាកចេញ របស់ខ្សែការពារស្លាបស្តាំ Rafinha ទៅកាន់ក្លឹប Olympiacos របស់ប្រទេសក្រិក។
កុងត្រារបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងត្រូវផុតកំណត់ នៅឆ្នាំ ២០២១ ប៉ុន្តែករណីមួយនេះ គឺបានអនុញ្ញាតឱ្យគាត់ ចូលរួមជាមួយក្លឹបអឺរ៉ុបមួយ ក្នុងការផ្ទេរដោយឥតគិតថ្លៃ។
លោក Marcos Braz អនុប្រធានក្លឹប Flamengo បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា“ យើងមានការសោកស្តាយ ដែលគាត់បានសម្រេចចិត្តចាកចេញ” ។
រំលឹកដែរថា Rafinha បានចូលរួមជាមួយនឹង Flamengo ពីក្លឹប Bayern Munich កាលពីខែមិថុនាឆ្នាំទៅហើយ បានជួយឲ្យក្លឹបនេះ លើកពាន Copa Libertadores ជាប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ស៊ុនលី