ទីបំផុតក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្តល់កុងត្រារយៈពេល៤ឆ្នាំ ហើយទៅឲ្យកីឡាករ Thiago Alcantara ជាមួយនឹងតម្លៃខ្លួនព្រមព្រៀងគ្នា ប្រមាណជា២៧លានផោន។
យោងតាមការកាសែត RMC Sport បានសរសេរថា Thiago បានថែមទាំងប្រើពាក្យលា ទៅកាន់មិត្តរួមក្លឹប Bayern Munich របស់គាត់រួចរាល់ផងដែរ និងជឿជាក់ថាត្រូវប្រកាស ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករ២៩ឆ្នាំរូបនេះ បានថែមទាំងរកកន្លែងរស់នៅ រួចរាល់ហើយផងដែរ នៅក្នុងប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
