អតីតកីឡាករខ្សែប្រយុទ្ធ ឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Salomon Kalou នៅថ្ងៃបានប្រកាសជាផ្លូវការ ហើយថាបានសម្រេចចិត្តផ្ទេរ ទៅលេងជាមួយនឹងក្លឹប Botafogo ជាផ្លូវការហើយ។
Kalou បានធ្វើដំណើរទៅដល់ទីក្រុង Rio de Janeiro ហើយជាមួយនឹងប្រពន្ធជនជាតិប្រេស៊ីលរបស់ខ្លួន ហើយក្នុងនោះដែរកីឡាករផ្ទាល់ បាននិយាយថាគាត់ សង្ឃឹមថានឹងអាចបញ្ចប់អាជីព នៅទីនេះតែម្តង។
គួរបញ្ជាក់ថា Kalou ចុះកុងត្រារយៈពេល១៨ ខែជាមួយនឹងក្លឹប Botafogo កាលពីខែមុនប៉ុន្តែត្រូវបានពន្យាពេល ដោយសារតែលិខិតស្នាម មិនត្រឹមត្រូវតាមការកំណត់៕ ប្រែសម្រួល៖ស៊ុនលី