បើមានកាយសម្បទាមាំមួន និងខ្ពស់ស្រឡះ គឺជាអទិភាពមួយសម្រាប់កីឡាករបាល់ទះ ដែលងាយស្រួលក្នុងបាំងនិងផ្ដាច់ ប៉ុន្តែមិនមែនកីឡាទាំងអស់សុទ្ធតែខ្ពស់ឡើយ ដូចជា Yuji Nishida ជម្រើសជាតិបាល់ទះជប៉ុននេះអ៊ីចឹង។

គេមានកម្ពស់១៨៦សង់ទីម៉ែត្រ មិនខ្ពស់ប៉ុន្មានទេ បើធៀបនឹងមិត្តរួមក្រុមឯទៀតរបស់គេ ប៉ុន្តែបើនិយាយពីការលោតវិញគឺខ្ពស់ ហើយថែមទាំងផ្ដាច់បាល់បានល្អទៀត។
ថ្ងៃនេះសូមប្រិយមិត្តមកទស្សនាវីដេអូខ្លីមួយស្ដីអំពី ការហ្វឹកហាត់របស់ជម្រើសជាតិបាល់ទះជប៉ុនវ័យ ២០ឆ្នាំ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជននៅលើពិភពលោក។ បើឱ្យរង់ចាំយូរ សូមទស្សនាសកម្មភាព ដូចខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសមត្ថភាពកីឡាករបាល់ទះឆ្នើមរបស់ក្លឹប JTEKT Stings និងជម្រើសជាតិជប៉ុនរូបនេះ?
ប្រភព៖Sabay
