កីឡាករខ្សែប្រយុទ្ធកូឡំប៊ី James Rodriguez ដែលមិនសូវជាមានឧិកាសអាចបង្ហាញខ្លួន លេងឲ្យក្លឹបយក្ស Real Madrid ប៉ុន្មានរដូវកាលចុងក្រោយនេះ បានបង្ហើបត្រង់ថា ខ្លួននិងក្លឹបកំពុងពិចារណាក្នុងការ ចែកផ្លូវគ្នាមែនទែនហើយ។
James ឈានចូលមកដល់កុងត្រា ឆ្នាំចុងក្រោយហើយខណៈដែលមានវ័យ២៩ឆ្នាំ ទៅហើយហើយក្នុងនោះ គាត់បានអះអាងថា មានក្លឹបជាច្រើនមកពីលីគជាច្រើន បានដាក់សំណើរសម្រាប់គាត់ប៉ុន្តែលើកលែងតែ Serie A និង Premier League ប៉ុណ្ណោះដែលមិនទាន់មាន។
James និយាយទៀតថា ខ្ញុំចង់ចាកចេញប៉ុន្តែក៏ ត្រូវរងចាំមើលថាតើ Real Madrid ផងដែរចង់ឲ្យខ្ញុំទៅលេង នៅទីណាដូចនេះការពិភាក្សាគ្នាត្រូវតែ មានបន្តទៀតហើយ ក្នុងនោះគាត់បានលើកឡើងច្បាស់ថា បើបានទៅលេងនៅ Premier League គឺជារឿងដ៏ល្អបំផុតមួយជាមិនខាន៕
ប្រែសម្រួល៖ ស៊ុន លី