លោក Ronald Koeman គ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាទិភាពចម្បងមួយរបស់គាត់ នៅពេលដែលចាប់ផ្តើម ធ្វើការងារថ្ងៃដំបូង គឺការព្យាយាមរក្សា Leo Messi ឲ្យនៅបន្តលេងជាមួយនឹង ក្លឹប។
បរាជ័យ ៨-២ របស់ Barca ក្រោមថ្វីដៃរបស់ Bayern Munich ក្នុងវគ្គភាគ៤ Champions League កាលពីថ្ងៃសុក្រសប្តាហ៍មុន បង្កឱ្យមានពាក្យចចាមអារាមថា Messi អាចសំរេចចិត្ត ចាកចេញពីទឹកដី Camp Nou បន្ទាប់ពីចំណាយអាជីព ស្ទើរតែមួយជីវិតទៅហើយ ជាមួយនឹង ក្លឹបនោះ។
ថ្លែងនៅក្នុងបទបង្ហាញជាផ្លូវការរបស់លោក ទៅកាន់សារព័ត៌មាន កាលពីរសៀលថ្ងៃពុធ បន្ទាប់ពីត្រូវបានបញ្ជាក់ថា ជាគ្រូបង្វឹកថ្មី លោក Koeman បាននិយាយថាលោកសង្ឃឹមថា Messi នឹងចង់នៅបន្តទៀត ជាមួយយើងនៅ Camp Nou៕
ប្រែសម្រួល៖ស៊ុនលី