កីឡា

វគ្គជម្រុះ AFCON ឆ្នាំ២០២១ចាប់ផ្តើម ឡើងវិញនៅក្នុងខែវិច្ឆិកា

សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក ដែលហៅកាត់ថាCAF នៅថ្ងៃនេះបានប្រកាស ពីកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះសម្រាប់ការ ប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកឬ AFCON សម្រាប់ឆ្នាំ ២០២១ នៅប្រទេសកាមេរូននិងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ ២០២២ផង ។

សម្រាប់ប្រទេសកាមេរូនឆ្នាំ ២០២១ វគ្គជម្រុះនឹងបន្តចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខណៈដែលការប្រកួត ដណ្តើមពានរង្វាន់ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែមីនាឆ្នាំក្រោយ។

ក្រុមទាំង ៤០ ដែលកំពុងប្រជែងគ្នាដើម្បីដណ្តើមយក ៥ ក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នឹងត្រូវប្រកួតនៅថ្ងៃទី ៣១ ខែឧសភានិងថ្ងៃទី ១៥ ខែមិថុនាឆ្នាំក្រោយជាមួយនឹងការប្រកួត ២ ដំបូង។

នៅចន្លោះថ្ងៃទី ៣០ ខែសីហាដល់ថ្ងៃទី ៧ ខែកញ្ញាការប្រកួត ២ ទៀតត្រូវបានរំពឹងថានឹងធ្វើឡើងខណៈវគ្គជម្រុះ ២ ចុងក្រោយនឹងត្រូវកំណត់នៅថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែតុលា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top