កីឡា

សូម្បីអនាគតប្រធាន ក្លឹបថ្មី ក៏បារម្ភខ្លាំងចំពោះ ការសម្រេចចិត្ត របស់ Messi ដែរ

មកដល់សប្តាហ៍នេះអនាគតរបស់ខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi កាន់តែប្រឈមមុខទៅនឹងបញ្ហាកាន់តែខ្លាំងហើយគឺខ្លាំងជាងពេលណាទាំងអស់ នាពេលកន្លងមក។

មានមនុស្សសំខាន់ៗជាច្រើន បានបង្ហាញក្តីបារម្ភចំពោះការចាកចេញរបស់ Messi ដោយក្នុងនោះមានទាំងអនាគត ប្រធានក្លឹបថ្មីលោក Victor Font ផងដែរដោយលោកបាននិយាយថា វានឹងក្លាយទៅរឿងដ៏អាក្រក់បំផុត សម្រាប់ក្លឹបជាពិសេសនៅពេលដែលគាត់ អាចមកដឹកនាំក្លឹបនេះនៅឆ្នាំក្រោយ។

គួរបញ្ជាក់ដែរថាការបោះឆ្នោត ជ្រើសយកប្រធានក្លឹបមកជំនួសតំណែងរបស់លោក Josep Bartomeu គឺនឹងធ្វើឡើងនៅក្នុងខែមិនាឆ្នាំក្រោយនេះ ហើយដោយក្នុងនោះបេក្ខភាពនាំមុខគេចំនួន២រូបគឺលោក Joan Laporta និងលោក Victor Font នេះផង៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top