នៅថ្ងៃនេះអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Chelsea, Tianjin Tianhai និង AC Milan លោក Alexandre Pato បានប្រកាសចែកផ្លូវគ្នាជាមួយនឹងក្លឹប Sao Paulo ហើយ។
ប្រភពសារព័ត៌មានបរទេសជាច្រើន បានអះអាងថាការសម្រេចចិត្តចាកចេញលើកនេះគឺធ្វើឡើង ដោយមានការយល់ព្រមគ្នាទៅវិញទៅមកហើយក៏នៅចំពេល ដែលមានការសង្ស័យថាកីឡាកររូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងជាមួយនឹង ក្លឹបដើមរបស់គាត់គឺ Internacional ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះដែលនៅសល់រយៈពេល ២ ឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយនឹង Sao Paulo ។ការបង្ហាញខ្លួនកន្លងមកគាត់រកបានតែ ៩ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៥ ដងក្នុងការបង្ហាញខ្លួនជាលើកទីសម្រាប់ក្លិប នៅលីគកំពូលប្រេស៊ីលមួយនេះ៕
ប្រែសម្រួល៖ស៊ុនលី