វីរបុរសវគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Bayern Munich កីឡាករ Kingsley Coman បាននិយាយថា គេមានអារម្មណ៍មិនសប្បាយចិត្តទេ សម្រាប់ក្លឹប PSG បន្ទាប់ពីគេរកបានគ្រាប់ជ័យជម្នះលើពួកគេ។
ការតែតបាល់បញ្ចូលទី នៅវគ្គទីពីរតែមួយគ្រាប់គត់ របស់កីឡាករសញ្ជាតិបារាំង ក្រោយមានការបញ្ជូនពី Joshua Kimmich គ្រប់គ្រាន់ឲ្យ Bayern យកឈ្នះ ១-០ ក្នុងទីក្រុង Lisbon និងលើកពាន៣ ក្នុងរដូវកាល២០១៩-២០។
រំឭកថា Coman បានចូលរួមជាមួយយុវជន របស់ PSG នៅអាយុ៨ឆ្នាំ និងបង្ហាញខ្លួនអាជីពដំបូងឲ្យក្លឹបនៅអាយុ១៦ឆ្នាំ។ ទោះជាយ៉ាណាក៏ដោយ PSG បានលក់ Coman ទៅឲ្យ Juventus បន្ទាប់មកគេបានចំណាយពេល៥ឆ្នាំនៅជាមួយ Bayern។

ប៉ុន្តែនិយាយជាមួយសារព័ត៌មានបារាំង ក្រោយជួយជើងឯក Bundesliga ឈ្នះពាន UCL ជាលើកទី៦ កីឡាករវ័យ២៤ឆ្នាំ បាននិយាយពាក្យពិតថា គេពិតជាមានអារម្មណ៍សុំទោស ទៅកាន់ PSG ជាក្លឹបតំណាងឲ្យទីក្រុងប៉ារីស ដែលជាកន្លែងកំណើតរបស់គេ។ ការឈ្នះពានគឺរីករាយ ប៉ុន្តែក្នុងនោះក៏ឈឺផ្សាផងដែរសម្រាប់ PSG៕
ប្រភព៖ Dailymail ប្រែសម្រួល៖ ហេង សុធារិទ្ធិ
