កីឡា

កីឡាករប្រដាល់ គុនខ្មែរ ប្រភេទទម្ងន់៥៤គីឡូក្រាម ប្រជែងពានរង្វាន់ TV5 Boxing Knock-Out Serie by Cellcard លើសង្វៀនTV5 នាយប់ថ្ងៃសៅរ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត ប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលមានឈ្មោះថា “TV5 Boxing Knock-Out Serie by Cellcard” នឹងធ្វើការប្រកួត ជាផ្លូវការ ចាប់ពីយប់ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះ តទៅលើសង្វៀនTV5ព្រែកកំពីស ។

ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard ថ្មីនេះមានអ្នកប្រដាល់ ចូលរួមចំនួន១៦រូប មកពីសមាគម និងក្លិបទាំង១៦ ពីទូទាំងប្រទេស ដោយប្រកួតក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ។ ការប្រកួតតាមរូបមន្ត ចាញ់ខ្ទាតចេញ(Knock-Out) ចំណែក១៦រូបចម្រាញ់យក៨រូប និង៨រូបចម្រាញ់យក៤រូប សម្រាប់ប្រកួតបន្ត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកឈ្នះនៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតគ្នា ដណ្ដើមថានៈជាជើងឯក ចំពោះអ្នកចាញ់ជាជើងឯករង រីឯអ្នកចាញ់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើម ចំណាត់ថ្នាក់លេខ ៣ ៕ ដោយ៖លី ភីលីព

Most Popular

To Top