ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានក្លាយជាប្រធានសមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ អាណត្តិ ២០២០-២០២៤ ខណៈលោក គង់ ចាន់ធីណា ក៏ក្លាយជា លេខាធិការ ដែលប្រកាសជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ធ្វើឡើងដោយអង្គភាព កីឡានគរបាលជាតិកម្ពុជា ។
ក្នុងឳកាសរៀបចំពិធីប្រកាស សមាសភាពថ្នាក់ដឹកនាំ នៃសមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ អាណត្តិ ២០២០-២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអគ្គលេខាធិការក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងសមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ មានក្លិបចំនួន៣០ជាចំណុះ។
សម្រាប់សមាសភាពថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នាអាណត្តិនេះ រួមមានលោក ហ៊ុយ វណ្ណៈ ប្រធាន លោក ម៉ក់ សំអុល អនុប្រធានទី១ លោក ហោ សំអាត អនុប្រធាន លោក ប៉ែន កាក់ អនុប្រធាន លោក ឆឹង វ៉ាន់ថូ អនុប្រធាន លោក គង់ ចាន់ធីណា លេខាធិការ លោក ស្រ៊ឺ ស្រេង ហិរញ្ញឹក លោក ឯម ហៀង លេខាធិការរង លោក មាស សុខគ្រី ហិរញ្ញឹករង ៕


