ក្រោយពេលបានត្រឡប់មកដល់អង់គ្លេសវិញ កីឡាករខ្សែការពារឆ្នើមអង់គ្លេស Maguire ត្រូវបានគេជឿជាក់ថា បានធ្វើការរៀបរាប់ពន្យល់រួចរាល់ហើយទៅកាន់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសអំពីហេតុការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសក្រិក។
លោក Gareth Southgate ក្រោយទទួលបានការពន្យល់នេះហើយ នោះការប្រកួតខាងមុខរបស់អង់គ្លេលលោកបានបញ្ជាក់ថា Maguire នឹងត្រូវតែមានវត្តមានជាធម្មតាដដែលដោយក្នុងនោះមានដូចជាការប្រកួតជាមួយ នឹងដាណឺម៉ាកអ៊ីស្លង់និងក្រិកផងដែរ។
រំលឹកដែរថាកាលពីថ្ងៃសុក្រកីឡាករវ័យ ២៧ឆ្នាំ រូបនេះត្រូវបានជាប់ឃុំខ្លួនពេញមួយយប់នៅក្នុងប្រទេសក្រិកដោយសារតែត្រូវបានប៉ូលីស ចាប់ខ្លួនក្រោយហេតុការណ៍ហិង្សានៅក្នុងបាមួយកន្លែង នៅលើកោះទេសចរណ៍ Mykonos នៃប្រទេសក្រិក៕ ប្រែសម្រួល៖ស៊ុនលី