គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃពុធនេះ បានធ្វើការអះអាងថា របួសរបស់កីឡាករខ្សែការពារ Virgil van Dijk គឺជារបួសស្រាល មិនគួរឲ្យបារម្ភខ្លាំងពេកនោះឡើយ។
គួរឲ្យដឹងដែរថា ការប្រកួតមិត្តភាពប៉ះនឹង RB Salzburg កាលពីយប់ថ្ងៃអង្គារ កីឡាករហូឡង់មាឌធំរូបនេះ ត្រូវបានបង្ខំចិត្តដកខ្លួន ចេញពីការទីលាននានាទីទី៥៥។
នៅចប់ការប្រកួតលោក Klopp បានអះអាងយ៉ាងច្បាស់ថា ការប៉ះទង្គិចនៅក្បាលកីឡាកវ័យ២៩ឆ្នាំរូបនេះ គឺមិនមានអ្វីគួរឲ្យបារម្ភនោះឡើយ ឬចំណាយពេល ដើម្បីសម្រាកព្យាបាលនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី