កីឡាករឆ្នើម របស់បិសាចក្រហម Bruno Fernandes នៅសប្តាហ៍នេះបានសារភាពថា គ្រូបង្វឹកលោក Ole Solskjare តាំងតែពីគាត់មានវត្តមាន មកលេងជាមួយនឹងក្លឹបរួចមក គឺតែងតែត្រូវបានគ្រូបង្វឹករូបនេះ ប្រាប់ឲ្យធ្វើរឿងមួយដែរ នៅគ្រប់ការប្រកួត ។
Bruno បាននិយាយថាលោក Solskjare តែងតែប្រាប់គាត់ថា មិនចាំបាច់រត់ច្រើនពេកទេ ក្នុងការប្រកួតនីមួយៗប៉ុន្តែ Bruno បញ្ជាក់ដែរថា គាត់មិនអាចទប់អារម្មណ៍របស់ខ្លួន ក្នុងការរត់សម្រុកទៅមុខនោះទេ។
ជាលទ្ធផលក្រោយមាន វត្តមាន របស់ Bruno ក្លឹបមានទំរង់លេងដ៏ប្លែក ហើយតែងតែទទួលបានជ័យជំនះ រហូតមកចាប់តាំងតែពីការប្រកួតខែ មករាដែលកីឡាករប៉ទុយហ្គាល់ រូបនេះបានផ្ទេរមកពី Sporting ក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី