ក្លឹប Bayern Munich តាមរយៈនាយកក្លឹបរបស់ខ្លួន លោក Karl-Heinz Rummenigge បាននិយាយប្រាប់សារព័ត៌មានក្នុងពេលថ្មីៗនេះថា ខាងក្លឹបមិនមានលទ្ធភាពក្នុងការទិញខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មកនោះទេ។
លោកបាននិយាយថា៖ ” ទេ! ខាង Bayern នឹងមិនចែចូវ Messi ទេ។ យើងមិនមានលទ្ធភាពក្នុងការចំណាយលើកីឡាករកម្រិតបែបនេះទេ ហើយយើងក៏មិនមានគោលនយោបាយ ឬ ទស្សនៈក្នុងការនាំចូលកីឡាករបែបនេះឡើយ ” ។
លោកបានបន្តថា៖ ” និយាយតាមត្រង់ ខ្ញុំក៏មិនចង់ឃើញ Messi ចេញពី Barcelona ដែរ តែវាប្រាកដជាមានបញ្ហាផ្ទៃក្នុង ហើយខ្ញុំក៏មិនចង់ជ្រៀតជ្រែកដែរ ” ។
កាលពីប៉ុន្មានថ្ងៃមុន Paris Saint-Germain ក៏ប្រកាសដូចគ្នាថា មិនអាចទ្រទ្រង់ក្នុងការផ្ដល់ប្រាក់ឈ្នួលដល់ Messi ទេ។ ហេតុផលមានច្រើន តែអ្វីដែលចម្បងគឺក្លឹបភាគច្រើនមានបញ្ហាលុយកាក់ ដោយសារតែរឿងកូវីដ៕ប្រភព៖sabay