The goal នៅថ្ងៃនេះបានអះអាងថា កីឡាករ៤នាក់របស់ក្លឹបតោខៀវ Chelsea ដែលរួមមានទាំង Mason Mount, Tammy Abraham, Christian Pulisic និង Fikayo Tomori នៅថ្ងៃនេះសុទ្ធតែត្រូវបាន ដាក់ឲ្យនៅដាច់ ដោយឡែកហើយ ដោយសារតែបារម្ភថាអាចឆ្លងកូវីដ១៩។
ប្រភពដដែលបាន សរសេរថា កីឡាកររបស់ក្លឹបនេះ យ៉ាងហោចណាស់៨នាក់ ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែក្លឹបរកឃើញថា មានកីឡាករចំនួន៤នាក់ហើយ ដែលតេស្តឃើញកូវីដ១៩ ទោះបីជាមិនបានបញ្ជាក់ អត្តសញ្ញាណក្តី។
គួរឲ្យដឹងបន្ថែមទៀតដែរថា កីឡាករទាំងនោះសុទ្ធតែទើប តែបានវិលត្រឡប់ មកពីវិស្សមកាល លំហែរដូវក្តៅ នៅលើកោះ Kymonos នៃប្រទេសក្រិកជាមួយគ្នា ដែលក៏ជាទីកន្លែងត្រូវបានគេជឿជាក់ថា មានកីឡាករជម្រើសជាតិ អង់គ្លេស២រូប បានឆ្លងកូវីដ១៩ មកទីនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី